នេះគឺជា ដំណាលរឿង អ៊ីអន “AEON”
របស់យើង និងមីរ៉ាយ “MIRAI”* ។
*មិរ៉ាយ MIRAI ជាភាសាជប៉ុនមានន័យថាអនាគត
សេចក្តីថ្លែងការណ៍នៃចក្ខុវិស័យ
រឿងដែលមិនអាចកែប្រែបាន "អតិថិជន" ធ្វើជាចំណុចចាប់ផ្តើម។ "ការរស់នៅ" ជាដែនអាជីវកម្មរបស់យើង ដើម្បីបង្កើតភាពសម្បូរសប្បាយ និងភាពរីករាយជូនដល់អតិថិជនដែលជាអ្នកប្រើប្រាស់។
រឿងដែលអាចកែប្រែបាន ចាប់យកដួងចិត្តនៃ "អតិថិជនគ្រប់រូប" ដែលមិនធ្លាប់មានពីមុនមក។ ក្រៅពីការកែប្រែដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃអនាគត ថែមទាំង"បង្កើត" បែបបទនៃការរស់នៅនាពេលអនាគត។
ហើយ "ស្នាមញញឹម" ដែលកើតចេញពីអតិថិជនគ្រប់រូប និងពួកយើងផ្ទាល់នឹងរីកសាយភាយដូចផ្ការីកចម្រុះពណ៌។
នេះគឺជា ដំណាលរឿង អ៊ីអន “AEON”
របស់យើង និងមីរ៉ាយ “MIRAI”* ។
*មិរ៉ាយ MIRAI ជាភាសាជប៉ុនមានន័យថាអនាគត
(តើពួកយើងកំពុងឆ្ពោះទៅណា?)
សំណួរបែបនេះភ្លាមៗបានឆ្លងកាត់គំនិតរបស់ អ៊ីអន “AEON” ។
ពេលដែលខ្ញុំដឹង នៅក្បែរគឺមីរ៉ាយ “MIRAI” ។
(តើពួកយើងកំពុងឆ្ពោះទៅណា?)
សំណួរបែបនេះភ្លាមៗបានឆ្លងកាត់គំនិតរបស់ អ៊ីអន “AEON” ។
ពេលដែលខ្ញុំដឹង នៅក្បែរគឺមីរ៉ាយ “MIRAI” ។
អនាគតនៅខាងមុខ
ការរស់នៅ និងសង្គម
តើនឹងទៅជាយ៉ាងណា។
អនាគតដែលបានកំណត់ គឺគ្មាននោះទេ។
មីរ៉ាយ “MIRAI” ញញឹមហើយបានឆ្លើយតប។
ពិភពលោកសព្វថ្ងៃនេះ ការដែលប៉ាន់ស្មានរឿងនៅខាងមុខតែបន្តិច គឺអាចធ្វើបាន។
ឧទាហរណ៍,
បច្ចេកវិទ្យាអាចធ្វើឱ្យមនុស្សមានសេរីភាពច្រើនជាងនេះទេ?
ប៉ុន្តែតើមនុស្សមួយចំនួនមានបញ្ហាជាមួយនឹងវាឬទេ?
បញ្ហាបរិស្ថាន វាអាចកាន់តែពិបាកជាងហ្នឹង ដោយសាររឿងហ្នឹងពិភពលោកគឺ អាចក្លាយមកជាតែមួយ។
ប៉ុន្តែតើអនាគតនឹងទៅជាយ៉ាងណា?
វាមិនមែនមានន័យថាខ្ញុំមិនដឹងទាំងស្រុងនោះទេ។
"ចង់ធ្វើឱ្យការរស់នៅ និងសង្គមបែបនេះក្លាយជាការពិត" គឺជាការគិត,
វានឹងក្លាយជាផ្នែកមួយនៃអនាគត។
មីរ៉ាយ “MIRAI” ចង្អុលឆ្ពោះទៅឆ្ងាយ ហើយបានពោលប្រាប់។
ហេ ងើបមុខឡើង ហើយសូមសម្លឹងមើល។
មិនមែនអាចប៉ាន់ស្មានត្រឹមតែនៅខាងមុខបន្តិចប៉ុណ្ណោះទេ ប៉ុន្តែជាផ្លូវដ៏វែងឆ្ងាយនៅខាងមុខ។
តើអ្នកឃើញទេសភាពបែបណា?
មិនអាចមើលឃើញអ្វីទាំងអស់។
មានតែពិភពលោកទទេ។
អញ្ជឹង សូមអ្នកសាកធ្វើការស្រមើលស្រមៃ។
ទេសភាពដែលអ្នកទាំងអស់គ្នាចង់ឃើញ
ស្រមៃពីវានៅក្នុងចិត្តរបស់អ្នក។
អ៊ីអន “AEON” មើលទៅឆ្ងាយខាងមុខម្តងទៀត។ ដូចជាសម្លឹងមើលផ្ទាំងក្រណាត់សក្បោះ។
…អា!
គឺស្នាមញញឹម! ខ្ញុំអាចឃើញស្នាមញញឹម!
គឺមុខដ៏ស្រស់ស្អាតដែលសឹងតែអ្នកទាំងអស់គ្នាមិនធ្លាប់បានឃើញ។
វាដូចជាវាលផ្កាដែលលាតសន្ធឹងគ្រប់ទីកន្លែង។
មើលនែ! ទាំងអតិថិជន និងពួកយើងកំពុងសើចជាមួយគ្នា!
មើលនែ! ទាំងអតិថិជន និងពួកយើងកំពុងសើចជាមួយគ្នា!
ការស្រមើលស្រមៃដែលមិនអាចប៉ាន់ស្មានបានគឺអាចធ្វើបាន។
អាចបង្កើតបានរឿងដែលអាចស្រមើលស្រមៃបាន។
បាទ ខ្ញុំបានឃើញវា។
ទេសភាពដែលយើងចង់អោយក្លាយជាការពិត។
អ៊ីអន “AEON” បានឆ្លើយតប ព្រមទាំងមានពន្លឺនៅក្នុងភ្នែក។
មនុស្សម្នាក់ៗ
មានស្នាមញញឹមរីកស្រស់ឡើង
នៅពេលការរស់នៅនាពេលអនាគត
បានបង្កើត។
នៅក្នុងទ្រូង
ដរាបណាពោរពេញទៅដោយស្នាមញញឹមចម្រុះពណ៌
ប្រាកដជាអាចធ្វើបាន។
ទីតាំង និងសមាសភាពនៃចក្ខុវិស័យ
ទីតាំង និងសមាសភាពនៃចក្ខុវិស័យ
រឿងព្រេងនិទានគឺជាបន្ទាត់ចាប់ផ្ដើមសម្រាប់អនាគតដែលយើងចង់បាន។ តើអ្នកបានស្រមៃមើលទេសភាពបែបណា?
"ចក្ខុវិស័យនាពេលអនាគតរបស់ “AEON Group” អ៊ីអនគ្រុប" ដែលខ្ញុំនឹងណែនាំចាប់ពីពេលនេះតទៅគឺ អនុលោមតាម "គោលការណ៍មូលដ្ឋានរបស់អ៊ីអន “AEON”" ដោយរួមទាំងការគិត និងកម្លាំងរបស់ក្រុមហ៊ុននីមួយៗ និងបុគ្គលិកអ៊ីអន “AEON” វាជាផ្លូវនាំសម្រាប់ធ្វើការឆ្ពោះទៅអនាគត។
ចក្ខុវិស័យនេះគឺ អនាគតដែល “AEON Group” អ៊ីអនគ្រុប ចង់សម្រេច បាន សម្រាប់ការសម្រេចនោះ "អ្វីដែល “AEON Group” អ៊ីអនគ្រុបចង់ និងការប្តេជ្ញាចិត្តដែលសំខាន់" ត្រូវបានបង្កើតឡើងដោយ ៣ចំណុច។
ហើយពាក្យមួយដែលបង្ហាញពីចក្ខុវិស័យទាំងមូល គឺជាសេចក្តីថ្លែងការណ៍នៃចក្ខុវិស័យ។
មនុស្សម្នាក់ៗ
មានស្នាមញញឹមរីកស្រស់ឡើង
នៅពេលការរស់នៅនាពេលអនាគត
បានបង្កើត។
អតិថិជន "សង្គមកាន់តែស្រស់ត្រកាល" និងដែលអាចមានអារម្មណ៍ពិតពី "សុភមង្គលដែលសមនឹងខ្លូន" នាអនាគត "ដែលអ្នកអាចរស់នៅក្នុងជីវិតដ៏សម្បូរបែប និងស្នាមញញឹមរីកសាយភាយ"
ដឹកនាំរួមគ្នាបង្កើតការរស់នៅ ទាំងបុគ្គលម្នាក់ៗ ទាំងសង្គមទាំងមូល ក្រុមដ៏សម្បូរបែប
~ ឥរិយាបថទាំងបី ~
"ធ្វើសកម្មភាពដោយឯកឯងដោយផ្អែកលើគំនិតរបស់អ្នក"
"បន្តការរៀនសូត្រ និងបង្កើតតម្លៃថ្មី"
"បង្កើត បណ្តុះបណ្តាល និងរួមគ្នាបង្កើតទំនាក់ទំនង"
~ការប្តេជ្ញាចិត្ត 1~
"បន្តភាពទៀងត្រង់ ភាពស្មោះត្រង់"
អនាគតដែល “AEON Group” អ៊ីអនគ្រុប ចង់សម្រេចបាន
អនាគតដែល “AEON Group” អ៊ីអនគ្រុប ចង់សម្រេចបាន
នៅពេលដែលល្បឿននៃការផ្លាស់ប្តូរកើនឡើង និងបាតុភូតផ្សេងៗទាក់ទងគ្នា នឹងប្រែក្លាយជាអនាគតដែលពិបាកទស្សន៍ទាយ។ ខណៈពេលដែលមានការជួបដ៏គួរឱ្យភ្ញាក់ផ្អើល និងការរកឃើញដ៏រីករាយ បញ្ហាប្រឈមដ៏ស្មុគស្មាញ និងធ្ងន់ធ្ងរអាចនឹងកើនឡើង។
ដោយវឌ្ឍនភាពនៃបច្ចេកវិទ្យាលទ្ធភាពរបស់មនុស្សគឺលាតសន្ធឹង។ អតិថិជនគឺដូចជាខ្លួនឯង ការមានអារម្មណ៍ដូចគ្នា ការជឿជាក់។ល។ អ្នកនឹងចាប់ផ្ដើមស្វែងរកភាពសម្បូរសប្បាយដែលទទួលបានមកពីក្នុងចិត្ត។
យើងស្រមៃមើល "អនាគតដែល “AEON Group” អ៊ីអនគ្រុប ចង់សម្រេចបាន"តាមទស្សនៈរបស់អតិថិជន។
ភាពងាយស្រួល ផាសុកភាព និងបទពិសោធន៍ថ្មីៗនឹងកើនឡើងនៅក្នុងការរស់នៅរបស់យើង។ ការអភិវឌ្ឍសង្គម ចំពោះការថប់បារម្ភអំពីទិដ្ឋភាពអវិជ្ជមាន ដូចជាបញ្ហាបរិស្ថាន និងវិសមភាពដែលកើតមាននឹងត្រូវដោះស្រាយ។ តាមរយៈចំណុចទាំងអស់នេះ យើងចង់សម្រេចអនាគតមួយដែលយើងអាចទទួលបានអារម្មណ៍ពិតពីសង្គមកាន់តែស្រស់ត្រកាល។
ដឹងពីសក្តានុពលរបស់ខ្លួន និងអាចអភិវឌ្ឍខ្លួនឯង។ បង្ហាញពីលក្ខណៈបុគ្គលរបស់អ្នក និងមានភាពទាក់ទាញ អាចបង្ហាញបាន។ មានកន្លែងដែលអ្នកអាចធ្វើជាខ្លួនអ្នក ការមានអារម្មណ៍ដូចគ្នា និងទុកចិត្តគ្នាទៅវិញទៅមក រវាងមនុស្ស។ តាមរយៈពួកគេ បុគ្គលម្នាក់ៗអាចទទូលបានអារម្មណ៍ពិតពីសុភមង្គលដែលសាកសមនឹងខ្លួន។ ចង់សម្រេចអនាគត។
ការអភិវឌ្ឍសង្គម និងសុភមង្គលរបស់បុគ្គលម្នាក់ៗ ជួនកាលមានភាពផ្ទុយគ្នា។ ទាំងពីរនេះ ជាលទ្ធផល អតិថិជនរបស់យើងរស់នៅក្នុងជីវិតដ៏សម្បូរបែប និងស្នាមញញឹម។ ស្នាមញញឹមបែបនេះគឺ ខ្ញុំចង់សម្រេចបានអនាគតដែលលាតសន្ធឹងគ្រប់ទីកន្លែង។
អ្វីដែល “AEON Group” អ៊ីអនគ្រុបចង់ក្លាយជា
រួមគ្នាជាមួយអតិថិជន និងមិត្តភក្តិរបស់យើង ដែលអារម្មណ៍ដូចគ្នាចំពោះទស្សនៈវិស័យរបស់យើង យើងចង់ក្លាយជាក្រុមដែលបង្កើតការរស់នៅនាពេលអនាគតដែលមានស្នាមញញឹមរីករាយ។
តាមរយៈការបង្កើតថ្មី និងការដឹកនាំរួមគ្នារបស់យើង យើងចង់ក្លាយជាក្រុមដែលរីកចម្រើន ហើយបង្កើនភាពសម្បូរសប្បាយទាំងបុគ្គល និងសង្គម។
ការវិវត្តផលិតផល និងសេវាកម្ម, លើសពីនេះទៀតដោយការបំពេញតួនាទីដូចខាងក្រោមជាមួយនឹងពាក្យគន្លឹះ "ទំនាក់ទំនង" ផ្តល់ជូនតម្លៃដែលមិនធ្លាប់មានពីមុនមក។
មានទំនាក់ទំនងយ៉ាងជ្រាលជ្រៅ
ជាមួយបុគ្គលម្នាក់ៗ
ភ្ជាប់បុគ្គលម្នាក់ទៅនឹងសង្គម
ភ្ជាប់បុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត
ពង្រីកទំនាក់ទំនង
ក្នុងពេលបំពេញតួនាទីទាំង៤ ផ្តល់ជូននូវតម្លៃថ្មីមួយ។ ការសាកល្បងធ្វើរបស់ពួកយើងគឺមាននៅទីនេះ
មានការទំនាក់ទំនងមុន និងក្រោយការផ្តល់ផលិតផល និងសេវាកម្ម និងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ យល់ច្បាស់ពីជីវិតរបស់មនុស្សម្នាក់ៗ និងយល់អំពីរបៀបនៃការចាប់អារម្មណ៍ និងអារម្មណ៍របស់អតិថិជន អតិថិជនអាចដឹងពីសក្ដានុពលរបស់ពួកគេ និងអាចបង្ហាញពីលក្ខណៈបុគ្គលរបស់ពួកគេជាដើម យើងនឹងផ្តល់នូវតម្លៃដែលយើងស្វែងរកពីចិត្ត ដើម្បីយើងអាចរីករាយនិងថ្ងៃដែលសាកសមជាខ្លួនយើង។
យើងនឹងភ្ជាប់អតិថិជនជាមួយគ្នាទៅវិញទៅមកដោយផ្អែកលើតម្លៃ និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ។ ការឆ្លងកាត់ការរស់នៅដោយការឆ្លងកាត់ជញ្ជាំងដូចជាជំនាន់ និងចម្ងាយ ជាមួយការមនុស្សដែល មានអារម្មណ៍ដូចគ្នា និងទុកចិត្តគ្នាទៅវិញទៅមក។ យើងនឹងផ្តល់ឱកាស ពេលវេលា និងទីកន្លែងដើម្បីចែករំលែកភាពរីករាយ និងភាពសប្បាយរីករាយ។
តាមរយៈទំនាក់ទំនងជាមួយអ្នកដទៃ និងការជួយអ្នកដទៃ យើងសង្ឃឹមថាអតិថិជននឹងមានអារម្មណ៍សម្បូរសប្បាយ យើងនឹងភ្ជាប់បុគ្គល និងសង្គមដើម្បីឱ្យពួកគេអាចរីកចម្រើន។ បង្ហាញបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន និងសមត្ថភាព យើងនឹងផ្តល់ជូនឱកាស និងមធ្យោបាយដើម្បីទទួលបានអារម្មណ៍ពិតនូវភាពរីករាយជាមួយនឹងសង្គម។
យើងនឹងពង្រីកទំនាក់ទំនងរបស់យើងពី "តំបន់ជុំវិញខ្លួន" របស់អតិថិជនរបស់យើងទៅកាន់ "តំបន់" "ពិភពលោក" ដែលអាចឱ្យពួកគេរំលឹកឡើងវិញនូវភាពសម្បូរបែបនៃសង្គមទាំងមូលពីជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ហើយអតិថិជនរបស់យើង រួមគ្នា យើងនឹងបង្កើតជីវិតដែលពោរពេញទៅដោយភាពរីករាយ ដែលធ្វើឱ្យសង្គមកាន់តែស្រស់ត្រកាល។
ឥរិយាបទ និងការប្តេជ្ញាចិត្តដែលសំខាន់
ជាក្រុមសាជីវកម្មដែលបន្តការច្នៃប្រឌិត ដើម្បីសម្រចបានចក្ខុវិស័យ ពួកយើងនឹងចែករំលែកឥរិយាបទ ចំនួន 3 និងការប្តេជ្ញាចិត្តចំនួន 1ដូចតទៅ បង្កើតស្នាមញញឹមរីកស្រស់ឡើងនៃការររស់នៅនាពេលអនាគត។
មានគំនិតផ្ទាល់ខ្លួនដោយផ្អែកលើអតិថិជន បង្ហាញចេញ និងធ្វើសកម្មភាព។ យើងនឹងបង្វែររលកនៃការសន្ទនា និងការសហការដែលកើតចេញពីសកម្មភាពដោយឯកឯងទៅជាថាមពលនៃការច្នៃប្រឌិត។
តាមរយៈការបន្តការរៀនសូត្រ យើងពង្រីកលទ្ធភាពនៃសកម្មភាព។ យើងនឹងបង្កើតតម្លៃថ្មីតាមរយៈការដុះខាត់ជំនាញផ្ទាល់ខ្លួន និងការហ្វឹកហាត់ប្រាជ្ញាតាមរយៈការអនុវត្ត។
យើងបង្កើត និងបណ្តុះទំនាក់ទំនងចម្រុះដោយឆ្លងកាត់ជញ្ជាំង ក្រុមហ៊ុន ក្រុម និងអង្គការ។ តាមរយៈការទំនាក់ទំនង យើងបង្កើនល្បឿនវដ្តនៃការរៀនសូត្រទៅវិញទៅមក និងការបង្កើតតម្លៃ បង្កើតការរស់នៅនាពេលអនាគតជាមួយគ្នា។
ក៏វាច្បាស់ណាស់ដោយសារតែភាពទៀងត្រង់ និងភាពស្មោះត្រង់ សកម្មភាពរបស់យើងត្រូវបានជឿទុកចិត្តហើយការមានអារម្មណ៍ដូចគ្នាបានកើតមានឡើង។ ការមានអារម្មណ៍ដូចគ្នាពីអតិថិជន ឬមិត្តភក្តិ ក្លាយជាចំណុចចាប់ផ្តើមសម្រាប់ការបង្កើតជាមួយគ្នា។ យើងមានការម្ដេជ្ញាចិត្តថាពួកយើងទៅមុខនៅតែបន្តភាពទៀងត្រង់ ភាពស្មោះត្រង់។
តោះយើងស្រមៃ។ តោះយើងបង្កើត។
ទេសភាពពោរពេញទៅដោយស្នាមញញឹមចម្រុះពណ៌។